ថ្មីៗនេះនៅលើ បណ្តាញសង្គម ក៏ដូចជាទូរទស្សន៍ក្នុង ស្រុកវៀតណាម VTV បានធ្វើផ្សព្វផ្សាយ ពីការចម្លងប្រាសាទ អង្គរវត្តរបស់ប្រទេសកម្ពុជា ដាក់នៅចំ កណ្តាលទីក្រុង ដាណាង របស់ប្រទេសវៀតណាម ដោយយកយកគំរូ តាមស្ថាបត្យកម្មប្រាសាទ អង្គរវត្ត ដែលជាតំបន់ បុរាណវត្ថុប្រវត្តិសាស្ត្រ-វប្បធម៌ ដែលមានលក្ខណៈពិសេស តែមួយគត់នៅកម្ពុជា ក៏ដូចជាសំណង់ អច្ឆរិយៈមួយរបស់ពិភពលោក ។
ជាក់ស្តែង គណនីហ្វេសប៊ុកមួយ ឈ្មោះថា Phnom Rithi បានបង្ហោះវីដេអូរបស់ទូរទស្សន៍ វៀតណាម និងសរសេរថា នៅថ្ងៃខាងមុខគឺ ងាយស្រួលសម្រាប់ បងប្អូនខ្មែរក្រោម មិនបាច់ចំណាយពេល ឆ្លងប្រទេសម កមើលប្រាសាទអង្គរវត្តនៅ ខេត្តសៀមរាបទៀតទេ
ព្រោះវៀតណាមគេបានសុំសិទ្ធិសាងសង់ប្រាសាទអង្គររបស់ខ្មែរ នៅក្នុងសួនកម្សាន្តនាខេត្តដាណាងបាន និងបាន សម្ពោធដាក់ដំណើរការរួចហើយ។ ហេតុតែគេស្រលាញ់ពេញបេះដូង គេសុំអនុញ្ញាតពីខាង ក្រសួងរួចហើយ ដើម្បីជួយ ចែកចាយវប្បធម៌។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់សារព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងថា លោកស្រីមិនទាន់បានទទួលនូវព័ត៌មាននេះ នៅឡើយទេ តែលោកស្រី នឹងចាត់ ចែងមន្ត្រីជំនាញដើម្បីសិក្សាលើរឿង ទាំងអស់នេះ។
គួរបញ្ជាក់ថា ប្រាសាទអង្គរវត្តចម្លង នៅក្នុងទីក្រុងដាណាង ប្រទេសវៀតណាមត្រូវបាន សាងសង់រួចរាល់ និងដាក់ដំណើរការចាប់តាំង ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ មកម៉្លេះ ៕
https://www.facebook.com/100007929514547/videos/1299327363911513/
More Stories
ខឹ.ង.សង្សារ ទារអាំងប៉ាវច្រើនពេក អត់លុយឲ្យ ខាងប្រុសប្លុកលេខចោល ខាងស្រីឡើងស្ពាន….(មានវិដេអូ)
ហួសចិត្ត ឡានពេទ្យ២គ្រឿង បើកប្រ.ជែ.ង.គ្នាប្រញ៉ាប់ទៅយកអ្នកជំងឺឲ្យបានមុនគេ ស្រាប់តែប៉ះគ្នា(មានវិដេអូ)
នុះមិនរួចខ្លួនទេ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រតិកម្មខ្លាំងៗ លើអ្នកសម្តែងពិធីកាត់សក់សព្វថ្ងៃ(មានវិដេអូ)