រហូតមកទល់នា ពេលនេះ រឿងរ៉ាវក្រក្រើកក្នុង វិស័យសិល្បៈពាក់ព័ន្ធអ្នកនាង ស្រេង សុខាន់ដា ហៅថា ខ្ញុង នៅមិន ទាន់ស្ងប់រលកនៅឡើយទេ ខណៈមានមហាជន និងអ្នកសិល្បៈ ជើងចាស់ មួយចំនួនបាន ចេញមករិះ.គន់ ទង្វើរបស់តារា កំប្លែងស្រីរូបនេះ ថាធ្វើអោយអាប់.ឱនដល់អ្នក.សិល្បៈស្រុកខ្មែរ ។
ការលើកដៃសុំអង្វរពីមហាជន អោយជួយម្នាក់ ១ដុល្លារពីអ្នកនាង ខ្ញុង ដោយអះអាងថាជាង ជំពាក់ បំណុលម្ចាស់បំណុលជាង ៣០ នាក់ គិតជាទឹក ប្រាក់ជិត ៦០ម៉ឺន ដុល្លារអាមរិកនោះ បានធ្វើអោយ មហាជន ជាពិសេសអ្នកសិល្បៈជើងចាស់ មួយចំនួនបានចាត់ទុកជារឿងមិន គប្បី ត្បិតអ្នកសិល្បៈជាមនុស្សមហាជន ពេលធ្លាក់ខ្លួនមិន គួរលើកដៃសុំគេបែបនេះឡើយ។
បញ្ហានេះ បានធ្វើអោយកេរ្តី៍ឈ្មោះ ដែលអ្នកនាង ខ្ញុង បានសាងក្នុងអាជីពសិល្បៈ ប៉ុន្មានឆ្នាំមកនេះបានធ្លាក់ស្ទើរដល់ចំណុចសូន្យ ហើយមហាជនមួយចំនួនអាច នឹងលែងគាំទ្រដល់ការ សម្តែងរបស់នាងថែមទៀតផង។
យ៉ាងណាមិញ ពាក់ព័ន្ធការបន្តអាជីព សម្តែងកំប្លែងរបស់នាងខ្ញុង បន្តទៀត ឬយ៉ាងណានោះ លោក សុវណ្ណ រិទ្ធី ហៅតា វ៉ិចទ័រ បានអះអាងថា លោកមិន ហ៊ានសម្រេច នោះឡើយ ពោលគឺអ្វីៗត្រូវចាំរង់ចាំ ការសម្រេចពីថ្នាក់ដឹកនាំ របស់ CTN។
លោក សុវណ្ណ រិទ្ធី ហៅតាវ៉ិចទ័រ ដែលជាអ្នកដឹកនាំ កម្មវិធីកំសាន្ត និងកំប្លែងរបស់ស្ថានីយ ទូរទស្សន៍ CTN បានអះអាងប្រាប់កោះសន្តិភាពតាមសារ អេឡិចត្រូនិចថា ចំណុចខាងលើនេះ លោកមិនទាន់ថា យ៉ាងម៉េចទេ គឺអាស្រ័យ លើអ្នកគ្រប់គ្រងរបស់ CTN។ លោកបញ្ជាក់ថា សម្រាប់លោកគឺ លោកនៅតែផ្តល់ ឱកាសសម្រាប់កូនក្រុម កំប្លែងរបស់ លោកគ្រប់ៗគ្នា បើទោះមានរឿងអ្វីកើតឡើងក៏ដោយ។
លោកបន្តថា លោកមានការសោកស្តាយ នូវរឿងរ៉ាវដែលបានកើតឡើងលើអ្នកនាង ខ្ញុង ហើយលោកក៏មិន ដឹងខាង CTN គេនឹងសម្រេចយ៉ាងម៉េច ចំពោះនាងដែរ។ លោកតា វ៉ិចទ័រ លើកឡើថា នៅក្នុងអំឡុងពេលនេះ បើទោះបីជាលោក ហៅនាង ខ្ញុង មកសម្តែង ដូចធម្មតា លោកក៏មិនដឹងថា ខ្ញុង មកឬអត់? ព្រោះកំពុងមាន រឿងក្តៅបែបនេះអ៊ីចឹង។
លោកថា កម្មវិធីរបស់លោកបានរៀបចំរួច អស់ហើយ តែដល់ពេល ខ្ញុង មានរឿងចឹងកើតឡើង លោកក៏មិន ទាន់គិតថា ត្រូវធ្វើយ៉ាងណាដែរ ព្រោះវាកើ តឡើងភ្លាមៗពេក។ យ៉ាងណា បើតាមលោ កតា វ៉ិចទ័រ ថា ក្នុងករណីនាង ខ្ញុង មិនបានមក សម្តែង ហើយលោកត្រូវផ្លាស់ប្តូរ ឬយ៉ាងណានោះ លោកនៅមិនទាន់ គិតដល់នៅឡើយទេ ព្រោះលោកកំពុង រវល់កិច្ចការងារច្រើន។
យ៉ាងណាលោក នៅរង់ចាំមើលការ សម្រេចពីអ្នកគ្រប់គ្រង CTN ជាមុនសិន ទើបលោកអាច សម្រេចជាក្រោយថា តើអនាគត នាង ខ្ញុង អាចបន្តសម្តែង នៅ CTN បានទៀត ឬមិនបាន យ៉ាងណានោះ?៕
More Stories
ខឹ.ង.សង្សារ ទារអាំងប៉ាវច្រើនពេក អត់លុយឲ្យ ខាងប្រុសប្លុកលេខចោល ខាងស្រីឡើងស្ពាន….(មានវិដេអូ)
ហួសចិត្ត វៀតណាមថាសាងសង់ប្រាសាទអង្គរវត្ត គឺដើម្បីកុំឲ្យភ្ញៀវទេសចរណ៍ ពិបាកឆ្លងប្រទេសមកខ្មែរ(មានវិដេអូ)
ហួសចិត្ត ឡានពេទ្យ២គ្រឿង បើកប្រ.ជែ.ង.គ្នាប្រញ៉ាប់ទៅយកអ្នកជំងឺឲ្យបានមុនគេ ស្រាប់តែប៉ះគ្នា(មានវិដេអូ)