នៅមុននេះបន្តិច អាជ្ញាធរស្រុកបវេល ខេត្តបាត់ដំបង និងក្រុមគ្រូពេទ្យ បានរកឃើញព្រះសង្ឃ ៥៧អង្គ គង់នៅ វត្តខ្នាចរមាសបានឆ្លងកូវីដ ១៩។ នេះបើយោងតាមលទ្ធផលគិតត្រឹមម៉ោង ១២:៤០នាទីថ្ងៃ២៧ ខែកញ្ញា ឆ្នាំ២០២១។
រដ្ឋបាលស្រុកបវេលបានបញ្ជាក់ថា ព្រះសង្ឃដែលបាន រកឃើញវិជ្ជមានជំងឺកូវីដ-១៩ នឹងត្រូវគង់ព្យាបាល ក្នុមណ្ឌលព្យាបាលវត្តខ្នាចរមាស។ រដ្ឋបាលស្រុក អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែល មានការពាក់ព័ន្ធប៉ះ ពាល់ផ្ទាល់ ឬប្រយោល សូមទៅពិនិត្យសុខភាព និង យកសំណាក នៅមណ្ឌលចត្តាឡីស័ក (អនុវិទ្យាល័យបវេលសាមគ្គី)។
សូមបញ្ជាក់ថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៨៣៩នាក់ ខណៈ អ្នកជំងឺចំនួន ៥៣០នាក់ជាសះស្បើយ និងអ្នកស្លា.ប់ថ្មី ចំនួន១៨នាក់។
គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន ១០៩៩២៦នាក់ និងអ្នក ជាសះស្បើយសរុបចំនួន ១០១ ១៨៥នាក់ ខណៈមានអ្នកស្លា.ប់សរុបចំនួន ២ ២៦១នាក់៕
More Stories
ខឹ.ង.សង្សារ ទារអាំងប៉ាវច្រើនពេក អត់លុយឲ្យ ខាងប្រុសប្លុកលេខចោល ខាងស្រីឡើងស្ពាន….(មានវិដេអូ)
ហួសចិត្ត វៀតណាមថាសាងសង់ប្រាសាទអង្គរវត្ត គឺដើម្បីកុំឲ្យភ្ញៀវទេសចរណ៍ ពិបាកឆ្លងប្រទេសមកខ្មែរ(មានវិដេអូ)
ហួសចិត្ត ឡានពេទ្យ២គ្រឿង បើកប្រ.ជែ.ង.គ្នាប្រញ៉ាប់ទៅយកអ្នកជំងឺឲ្យបានមុនគេ ស្រាប់តែប៉ះគ្នា(មានវិដេអូ)