តាមគេហទំព័រ Worldometer គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី ២៧ ខែកញ្ញា នៅទូទាំងពិភពលោក មានករណីឆ្លង កូវីដ-១៩ សរុបចំនួន 232.575.067នាក់ ក្នុងនោះស្លា.ប់4.761.430នាក់។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក មានករណីឆ្លងកូវីដ-១៩ថយចុះ គឺមានតែ 321.105នាក់ប៉ុណ្ណោះ និងមានអ្នកស្លា.ប់4.800នាក់។
ជាមួយគ្នានេះដែរមានអ្នក ជំងឺ ជាសះស្បើយ កើនឡើងដល់ទៅ 209.188.993នាក់ ហើយនៅ មានអ្នក ជំងឺ18.623.377នាក់កំពុងព្យាបាល ក្នុងនោះ មាន93.449 មានសភាព ធ្ង.ន់ ។
ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ប្រទេសអង់គ្លេសមាន ករណីឆ្លងច្រើនជាងគេ គឺមានដល់ទៅជាង ៣២ពាន់នាក់។ បន្ទាប់មកគឺ ប្រទេសឥណ្ឌា មានករណីឆ្លងកូវីដ-១៩ជាង ២៧ពាន់នាក់ និងទី៣គឺប្រទេសតួកគី មានករណី ឆ្លងកូវីដ-១៩ ជាង២៥ពាន់នាក់ ។
ជាមួយគ្នានេះប្រទេសដែល មានករណីស្លា.ប់ច្រើនជាងគេ.បំផុតក្នុងរយៈពេល.២៤ម៉ោង គឺប្រទេសរុស្ស៊ី មានករណីស្លា.ប់ដោយកូវីដ-១៩ចំនូន.៨០៥នាក់។ បន្ទាប់មកគឺប្រទេសម៉ិចស៊ីកូ.៥៩៦នាក់ និងទី៣គឺអុីរ៉ង់មានករណីស្លា.ប់ ២៨៨នាក់។
អាមេរិក ឥណ្ឌា និងប្រេស៊ីល គឺជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេដោយកូវីដ-១៩ ។
ចំនួនអ្នកឆ្លងនៅ អាមេរិកមាន 43.750.920 នាក់ និងស្លា.ប់706.313នាក់ ។ ចំណែកករណីឆ្លងសរុប នៅក្នុងប្រទេសឥណ្ឌាវិញមានចំនួន 33.678.243នាក់ និងស្លា.ប់447.225 នាក់។ ដោយឡែកប្រទេស.ប្រេស៊ីលមានករណីឆ្លង.ខ្ពស់លំដាប់ទីបី គឺមានករណីឆ្លងសរុប 21.351.972 នាក់ និងស្លា.ប់594.443នាក់។
ករណីឆ្លងកូវីដ-១៩ នៅលើពិភពលោកមាន សញ្ញាថយចុះ ដោយសារតែពលរដ្ឋបាន ចាក់វ៉ាក់សាំងបានច្រើន ។ មកទល់ ពេលនេះមានពលរដ្ឋចំនួន ៤៤,៤%ហើយនៃពលរដ្ឋសរុប នៅលើពិភពលោកទទួលបាន ការចា.ក់វ៉ា.ក់សាំងប្រឆាំងកូវីដ-១៩យ៉ាងតិច ១ដូស។ មានវ៉ាក់សាំងជាង ៦,១១ពាន់លានដូសហើយបាន ប្រើប្រាស់។ ក្នុងមួយថ្ងៃៗ មានវ៉ាក់សាំងចំនួន ២៦លានដូសបានចាក់ជូនពលរដ្ឋ ។
ប៉ុន្តែអ្វីដែលគួរឲ្យបារម្ភនោះគឺប្រទេស ក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍ ទើបតែមាន ពលរដ្ឋជាង ២,២%ប៉ុណ្ណោះទទួល បានការចាក់វ៉ាក់សាំង ប្រ.ឆាំងកូវីដ-១៩ ដោយសារតែកង្វះ វ៉ាក់សំាង ។ ចំណែកប្រទេស អ្នកមានវិញ មានវ៉ាក់សាំង រក្សាទុក រហូតដល់ផុត កំណត់ យកទៅបោះចោល ខណៈប្រទេស.ក្រីក្រគ្មា.នវ៉ាក់សាំង ។ ទាំងនោះហើយបាន ជាអង្គការសុខភាពពិភពលោកអំពាវនាវដល់ប្រទេសអ្នក មានសូមជួយចែកចាយ វ៉ាក់សាំង ដល់ប្រទេសក្រីក្រផង៕
More Stories
ខឹ.ង.សង្សារ ទារអាំងប៉ាវច្រើនពេក អត់លុយឲ្យ ខាងប្រុសប្លុកលេខចោល ខាងស្រីឡើងស្ពាន….(មានវិដេអូ)
ហួសចិត្ត វៀតណាមថាសាងសង់ប្រាសាទអង្គរវត្ត គឺដើម្បីកុំឲ្យភ្ញៀវទេសចរណ៍ ពិបាកឆ្លងប្រទេសមកខ្មែរ(មានវិដេអូ)
ហួសចិត្ត ឡានពេទ្យ២គ្រឿង បើកប្រ.ជែ.ង.គ្នាប្រញ៉ាប់ទៅយកអ្នកជំងឺឲ្យបានមុនគេ ស្រាប់តែប៉ះគ្នា(មានវិដេអូ)