ក្រសួងអប់រំ យុជន និងកីឡា នៅថ្ងៃទី១៧ ខែកញ្ញានេះ បានជូនដំណឹង ដោយបាន ស្នើឱ្យមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញធ្វើការផ្អាកដំណើរកា រថ្នាក់រៀន នៅសាលារៀនចំនួន ៥ជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃនិងយកអ្នក ពាក់ព័ន្ធផ្ទាល់ទៅធ្វើចត្តាឡីស័កក្រោយមាន ផ្ទុះជំងឺកូវីដ១៩នៅក្នុង ថ្នាក់រៀន នៅក្នុងសាលាទាំងនោះរួចមក។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជននិងកីឡារាជធានី ភ្នំពេញ បានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅរសៀលនេះ ថា ក្នុងចំណោម ៥វិទ្យាល័យ មានដូចជា វិទ្យាល័យពញាពន់ វិទ្យាល័យបឹងប្រិយ៍ វិទ្យាល័យបឹងធំ វិទ្យាល័យវត្តភ្នំ និង វិទ្យាល័យវត្តកោះ គឺមានសិស្សវិជ្ជមានកូវីដ១៩ សរុបទាំងអស់ ២៣នាក់។
លោក ហែម ស៊ីណារ៉េត មានប្រសាសន៍បន្តថា៖ “ស្ថានភាពជំងឺពួកគាត់ទាំង ២៣នាក់ គឺធម្មតា មិនមានធ្ង.ន់ធ្ងរ.ទេ គ្រាន់តែអ្នកខ្លះមាន ហៀរសំ បោរ តិចតួច ដោយសារអ្នកខ្លះ ត្រូវទឹកភ្លៀង។ តាមការសាក់សួរ ពួកគាត់ថា ដូចជាអត់ មាន អាការៈសង្ស័យអីទេ គឺធម្មតាៗ ដល់តែពេ លធ្វើសំណាក ក៏ឃើញវិជ្ជមាន កូវីដ-១៩។ ពួកគាត់ទាំង ២៣នាក់ ឆ្លងជំងឺកូវីដ១៩ ធម្មតា មិនមែនប្រភេ.ទពួកបំប្លែងថ្មីទេ”។
ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ រូបនេះបញ្ជាក់ទៀតថា ពួកគាត់មួយ ចំនួនត្រូវបានគ្រូពេទ្យ ឱ្យសម្រាកនៅមណ្ឌលព្យាបាល ឯមួយចំនួន ទៀត សម្រាកព្យាបាល នៅផ្ទះ តាមលក្ខខណ្ឌផ្ទះរបស់ពួកគាត់ ដែលអាចសម្រាក ព្យាបាលបាន។ ពួកគាត់ខ្លះព្យាបាលនៅ មណ្ឌល ស្តាតអូឡាំពេក មណ្ឌលព្យាបាលម៉ូឌែន មណ្ឌលព្យាបាល ទួលពង្រ និងសម្រាក តាមផ្ទះ២ ៣នាក់។
លោក ហែម ស៊ីណារ៉េត បានឱ្យដឹងពីមូលហេតុដែល រកឃើញសិស្សទាំង ២៣នាក់នោះមានវិជ្ជមាន កូវីដ-១៩ថា៖ “ដោយសារ លក្ខខណ្ឌមួយចំនួនមានការយក សំណាកប្រជាពលរដ្ឋនៅ មូលដ្ឋានដែលពាក់ព័ន្ធអ្នក ជំងឺកូវីដ-១៩ ហើយពួកគាត់ ចូលរួមធ្វើតេស្តសំណាក។ លុះពេលលទ្ធផល វិជ្ជមានកូវីដ-១៩ ទើបយើងធ្វើការផ្អាក ថ្នាក់រៀនដែលពួកគេ បានចូលសិក្សាឡើងវិញនោះជាបណ្ដោះអាសន្ន ដោយស្នើគ្រូ និងមិត្តរួមថ្នាក់ ពួកគេ ដទៃទៀត ធ្វើចត្តាឡីស័ក បង្រៀន និងរៀនពីចម្ងាយ វិញសិន”។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួង អប់រំ យុវជន និងកីឡា មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅរសៀល ថ្ងៃនេះថា ដោយយោងតាមស្មារតីលិខិតលេខ ៥០ ចុះថ្ងៃទី១៣ កញ្ញា ២០២១ សេចក្តីណែនាំស្តីពី គោលការណ៍ប្រតិបត្តិស្តង់ ដាសម្រាប់ការ លើកកម្ពស់សុខភាព និងសុវត្ថិភាព សិក្សាក្នុងការ បង្រៀន និងរៀនតាមបណ្ដុំ សម្រាប់គ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជន ក្រសួង អប់រំ យុវជន និងកីឡាបានណែនាំ គណៈគ្រប់គ្រងគ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជន នូវវិធានការ ៧ចំណុច។
លោក រស់ សុវាចា មានប្រសាសន៍បញ្ជាក់ថា៖ “ដែលចំណុចទី១ ស្ដីពីការបង្កើត គណៈកម្មការសុខភាព សិក្សានៅ តាមគ្រឹះស្ថានសិក្សា ដើម្បីធ្វើការសម្រេចចិត្ត ក្នុងការផ្អាក ផ្នែកណាមួយ នៃការរៀនតាមបណ្ដុំ ជាបណ្ដោះអាសន្ន ករណីមានការ រាតត្បាត ជំងឺឆ្លង ឬករណីមានប្រធាន ស័ក្ត និងត្រូវជូនដំណឹង ដល់អ្នកពាក់ព័ន្ធដើម្បីលើក វិធានការអន្តរាគមន៍ បន្ទាន់។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា រូបនេះ មានប្រសាសន៍បន្ថែមថា ក្រសួងនឹងជម្រាបពត៌មាន ជូនមហាជននាពេលខាងមុខ ក្រោមកិច្ចសហការ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសម្រួល និងតម្រង់ ទិសរៀបចំការរៀន និង បង្រៀនតាមបណ្តុំ ឱ្យបាន កាន់តែប្រសើរ។
លោកមានប្រសាសន៍ បន្តថា៖ “ក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលរាជធានីភ្នំពេញ បន្តផ្តល់អាទិភាព លើការលើកកម្ពស់សុខភាព និងសុវត្ថិភាព សិស្សានុសិស្ស និងបុគ្គលិក អប់រំ ស្របនឹងការ បន្តពង្រឹងការអនុវត្តវិធាន ការណ៍ចាំបាច់ ឱ្យរឹតតែមានប្រសិទ្ធភាព”។
គួរបញ្ជាក់ថា សេចក្តីជូនដំណឹង របស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ថ្នាក់រៀន ដែលត្រូវផ្អាកបណ្តោះ អាសន្ននោះរួមមានទី១ វិទ្យាល័យពញាពន់ផ្អាកថ្នាក់ទី៩B ។២ វិទ្យាល័យ បឹងប្រិយ៍ ថ្នាក់រៀនផ្អាក ថ្នាក់ទី១២A1, ៩C1,និង៩ D១ ។ទី៣. វិទ្យាល័យបឹងធំ ផ្អាកថ្នាក់ទី៧A2។ ៤. វិទ្យាល័យវត្តភ្នំ ផ្អាកថ្នាក់ទី ៩H2 ៩D2 ៩B2 ៩ B1 ៩H2 ១២C2 ១២C1១២ B2និង១២ H2។៥ វិទ្យាល័យវត្តកោះ ថ្នាក់ទី៧P។
ក្រសួងបានណែនាំបន្តថា ចំពោះថ្នាក់ដទៃទៀតត្រូវបន្តដំណើរការជាធម្មតា ប៉ុន្តែត្រូវ បន្តរិតត្បឹតការចេញលេង និង បន្តពាក់ម៉ាសនិងលាង ដៃជាប្រចាំ។ មិន អនុញ្ញាតឲ្យមានការ ទាក់ទង ពីសិស្សម្នាក់១ទៅថ្នាក់១ ទៀត និងមិន អនុញ្ញាតឱ្យមានការជួបជុំ ឬប្រជុំ ក្រៅពីការសិក្សា ក្នុងសាលារៀនឡើយ។
គួររំលឹកថា គ្រឹះស្ថានអប់រំសាធារណៈ និងឯកជននៅរាជធានីភ្នំពេញ ចំនួន១៤២ សាលាបានបើក ដំណើរការឡើងវិញ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងនោះ មានសាលារដ្ឋចំនួន ៦៨ទីតាំង និងសាលាឯកជន មាន ១៥៩ទីតាំង។
ចំណែកខេត្តផ្សេងៗទៀតកំពុងរៀបចំ បើកដំណើរការជាបន្តបន្ទាប់ ទៀតដោយសារត្រូវបោស សំអាត និងបា.ញ់ថ្នាំ.ស.ម្លា.ប់មេរោគ បន្ទាប់.ពីសាលារៀនទាំងនោះ.ត្រូវយកធ្វើជាមណ្ឌល.ព្យាបាលជំងឺកូវីដ១៩ ឬធ្វើជាមណ្ឌល.ចត្តាឡីស័ក។ ក្នុងនោះសាលាបើកមុន.គេមានខេត្តព្រះសីហនុ បន្ទាប់មកទៀតរា.ជធានីភ្នំពេញ កណ្តាល ប៉ៃលិន បន្ទាយ.មានជ័យ ពោធិសាត់ បើកនៅថ្ងៃទី១៥ ខែកញ្ញា និងខេត្តកំពង់ចាម បើកនៅថ្ងៃទី២០ ខែកញ្ញា និងខេត្តស្វាយរៀងបើកនៅថ្ងៃទី២៧ ខែកញ្ញាខាងមុខ៕
More Stories
ខឹ.ង.សង្សារ ទារអាំងប៉ាវច្រើនពេក អត់លុយឲ្យ ខាងប្រុសប្លុកលេខចោល ខាងស្រីឡើងស្ពាន….(មានវិដេអូ)
ហួសចិត្ត វៀតណាមថាសាងសង់ប្រាសាទអង្គរវត្ត គឺដើម្បីកុំឲ្យភ្ញៀវទេសចរណ៍ ពិបាកឆ្លងប្រទេសមកខ្មែរ(មានវិដេអូ)
ហួសចិត្ត ឡានពេទ្យ២គ្រឿង បើកប្រ.ជែ.ង.គ្នាប្រញ៉ាប់ទៅយកអ្នកជំងឺឲ្យបានមុនគេ ស្រាប់តែប៉ះគ្នា(មានវិដេអូ)