ប្រជាពលរដ្ឋជាច្រើននាក់ នៅក្នុងខេត្តបុរីរម្យ កាលពីថ្ងៃសៅរ៍ បានកោត សរសើរ តារាចម្រៀងប៉ុប Lisa ដែលបាន បង្ហាញប្រាសាទ ភ្នំរុង នៅក្នុងវីដេអូ ចម្រៀងចុងក្រោយ របស់នាងដែ លមានចំណង ជើងថា “Lalisa”។ នេះបើតាមការ ចុះផ្សាយរបស់កាសែតថៃ The Nation។
វីដេអូចម្រៀងថ្មីបំផុត របស់ Lisa បានបញ្ចេញនៅលើ បណ្តាញ YouTube របស់ក្រុម ចម្រៀងស្រីកូរ៉េខាងត្បូង “Blackpink” កាលពីថ្ងៃសុក្រ។ វីដេអូនេះ មានអ្នក ទស្សនាជាង ១០០ លាន View ក្នុងពេលត្រឹម មួយយប់។
ទន្ទឹមនឹងនេះដែរ ឈុតឆាកនានា ដូចជាប្រាសាទថៃ ដែលបានដាក់ បញ្ចូលទៅក្នុងវីដេអូ ចម្រៀងនេះ ត្រូវបានអ្នក ប្រើប្រាស់បណ្តាញសង្គម កោតសរសើរ ហើយបានក្លាយ ជាប្រធានបទ ពិភាក្សាយ៉ាងក្តៅគគុក។
លោក Panuwat Ueasamarn ប្រធានឧទ្យាន ប្រវត្តិសាស្រ្ត ភ្នំរុង បាននិយាយថា លោកសូម អរគុណដល់ Lisa ដែលបានផ្សព្វផ្សាយប្រាសាទ ថ្មភ្នំរុង ដែលជាកន្លែង ទាក់ទាញភ្ញៀវទេសចរ នៅស្រុកកំណើតរបស់នាង ដល់ប្រជាជនទូទាំង ពិភពលោក។
ចំណែក Benjalak Setsuwan អ្នកលក់នៅឯប្រាសាទ ថ្មភ្នំរុងបាននិយាយថា ចំនួនអ្នកទេសចរដែលមក ទស្សនាទីតាំ ងនេះមានកម្រិតទាប ចាប់តាំង ពីផ្ទុះវិបត្តិជំ ងឺកូវីដ-១៩។
លោកស្រីនិយាយថា “ខ្ញុំផ្ទាល់ជឿជាក់ថា ភ្ញៀវទេសចរកាន់តែច្រើន នឹងមកទស្សនា កន្លែងនេះ នៅពេលការ រឹតត្បិតកូវីដរបស់ខេត្ត ត្រូវបានបន្ធូរបន្ថយ”៕
More Stories
ខឹ.ង.សង្សារ ទារអាំងប៉ាវច្រើនពេក អត់លុយឲ្យ ខាងប្រុសប្លុកលេខចោល ខាងស្រីឡើងស្ពាន….(មានវិដេអូ)
ហួសចិត្ត វៀតណាមថាសាងសង់ប្រាសាទអង្គរវត្ត គឺដើម្បីកុំឲ្យភ្ញៀវទេសចរណ៍ ពិបាកឆ្លងប្រទេសមកខ្មែរ(មានវិដេអូ)
ហួសចិត្ត ឡានពេទ្យ២គ្រឿង បើកប្រ.ជែ.ង.គ្នាប្រញ៉ាប់ទៅយកអ្នកជំងឺឲ្យបានមុនគេ ស្រាប់តែប៉ះគ្នា(មានវិដេអូ)