December 3, 2021

Khmer Share

khmershare.news

អាសូរណាស់​ជីវិតអ្នកក្រ លោកយាយ​លើកដៃ​អង្វរ ចង់​ហូប​ឲ្យបាន​ឆ្ងាញ់ម្តង មុននឹងគាត់ស្លា​​​ប់

លោកយាយ​ពិការ​មួយ​រូប​បាន​ លើកដៃ​ សំពះ ​សុំ​ក្តី​មេត្តា​ពី ​សំណាក់​សប្បុរសជន ​ដែល​មាន ចិត្ត​មេត្តា​ សូម​ជួយ​ដល់​ លោកយាយ​ ផង ព្រោះ​ពេល​នេះ​ជីវភាព​លោកយាយ​ មានការ​លំ បាក​ខ្លាំង​ណាស់​ និយា យ​រួម គឺ​មិនសូវ​មាន​របស់រ បរ​ម្ហូបអាហារ​ ហូប​ ចុក​គ្រប់គ្រាន់​ដូច​គ្រួសារ​ ដទៃ​ នោះ​ទេ ។

ពេល​នេះ​ទៀត សោត​លោក យាយ ​មាន​អារម្មណ៍​ថា ចង់​ ហូប​ឆ្ងាញ់​ឱ្យ​បាន​ មួយ​ពេល ឬ​ពីរ​ពេល មុន​ពេល​ដែល​លោ កយាយ​លាចាក​ លោក​នេះ​ទៅ ស្ថិត​ក្នុង​ស្ថាន ភាព​ពិ.ការ​ផង​នោះ លោកយាយ​ស៊ូ​យឿ​ន អាយុ ៦៥​ឆ្នាំ រៀបរាប់​ទាំង​ទឹកភ្នែក​ថា លោកយាយ​មានស្រុក​កំណើត​នៅ​ភូមិ​ក្រាំង ​ស្វាយ ឃុំ​រលាំងគ្រើល ស្រុក​សំរោង ​ទង ​ខេត្តកំពង់ស្ពឺ លោកយាយ​ត្រូវ​ បាន​ឪពុក​ម្ដាយ​ទុកដាក់​អោយ​ មានគូស្រករ​ ដូច​អ្នក​ នៅ​ក្នុងភូមិ​ដទៃ​ដែរ លុះ​ក្រោយ មក​ក្រោយ ​ឆ្នាំ​៧៩ ទើប លោកយាយ និង​ប្ដី​ បង្កើត​បានកូន​ប្រុស​ បី​នាក់ ។

នៅ​ឆ្នាំ​មិន​ចាំ ក្រោយ​ពេល​ដែល​លោក យាយ​បង្កើត​ កូនប្រុស​ទី​បី​(​បច្ចុប្បន្ន​អាយុ​២៥​ឆ្នាំ​) បាន​មួយ​ខែ ប្ដី​របស់​លោក យាយ​ចេញពីផ្ទះ​បាត់​ ដំណឹង​សូន្យឈឹង រហូត​មក​ដល់​សព្វថ្ងៃ​មិន ដឹង​ថា ស្លា​.​ប់ ឬ​រស់​នោះ​ទេ ហើយ​លោកយាយ​ ក៏​គ្មាន លទ្ធភាព​តាម​ស្វែងរក​ដែរ ។

លោកយាយ​បន្ត​ថា សព្វថ្ងៃ​គាត់​រស់នៅ​បាន គឺ​អាស្រ័យ ​អ្នក​ភូមិ​ផង​របង​ជាមួយ ជា​ពិសេស​លោក ​មេ​ភូមិ​ដែល​តែងតែ ​យកចិត្តទុកដាក់​ជាមួយ​លោកយាយ មាន​ពេល​ខ្លះ​ លោកយាយ​ត្រូវ​បាន​អ្នក​ភូមិ​ហុច ​បាយ ​ទឹក​ព្រឹកល្ងាច នៅ​ពេល​ដែល​ លោកយាយ​ខ្វះខាត​ម្ដង​ៗ​ជាង​នេះ​ទៅ​ទៀត រាល់ថ្ងៃ​បានកូន ​ប្រុស​ទាំង​ពីរ​របស់​គាត់ ​រកស៊ី​ចិញ្ចឹម​ដើរ​ស៊ី​ឈ្មួ​ល​ មើល​គោក្របី​ អោយ​គេ​(​គាត់​នៅផ្ទះ​) ចំណែក​កូន​បង ​មិនដឹង​ថា ពេល​នេះ​គេ​ទៅ​ដល់ ​ទីណា​នោះ​ទេ ព្រោះ​ចេញ​បាត់​ពី​ផ្ទះ​ទៅ​យូរហើយ ។

អ្វី​ដែល​លោកយាយ​ចង់ បាន​នៅ​ពេល​នេះ គឺ​ចង់បាន​របស់របរ​គ្រឿង​ឧបភោគបរិភោគ​ហូប​ ឆ្ងាញ់​ នា​ជីវិត​ចុង​ក្រោយ​បាន​ម្តង​ព្រោះ​តាំងពី​ដើម​​ មក​លោកយាយ ​មិន​ដែល​ស្គាល់​អ្វី​ដែល​ហៅ​ថា ម្ហូបអាហារ​ ឆ្ងាញ់​នោះ​ទេ លោកយាយ​មាន ​តែ​លើ ក​ម្រាមដៃ​ដប់​សំពះ​សុំ​ក្តី​មេត្តា​ពី​សំណាក់ ​សប្បុរសជន​ដែល​ មានចិត្ត​បុណ្យ សូម​ជួយ​សម្រេច​ បំណង​លោកយាយ​ នា​ជីវិត​ចុង​ក្រោយ​នេះ​ បាន​ម្ដង​ផង ។

លោក​ព្រំ សំ​អន មេ​ភូមិ​ក្រាំង​ស្វាយ ឃុំ​រលាំង គ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​ប្រាប់​អ្នក ​យក​ព័ត៌មាន​យើង​ថា គ្រួសារ​លោកយាយ ស៊ូ​យឿ​ន គឺ​ក្រីក្រ បើ​និយាយ​ពី​ក្រ គឺ​ហៅ​លែង ​ឮ​តែ​ម្ដង តែ​កន្លង​មក​លោក យាយ​ធ្លាប់​ត្រូវ​បាន​ អាជ្ញាធរ​ស្រុក និង​កាកបាទក្រហម​ផ្ដល់​ អំណោយ​ឲ្យ​ខ្លះ​ដែរ ដែល​អំណោ យ​ទាំងនោះ​អាច​ជួ យ​ដោះ​ទាល់ លោកយាយ​ក្នុង​ជីវភាព ​ប្រចាំ​ថ្ងៃ​បាន​មួយ​រយៈ​ដែរ គឺ​មិន​អាច​ទ្រទ្រង់ ​ជីវភាព​ បាន​ជា ប់​ជា​ប្រចាំ​នោះ​ទេ ។

ក្នុង​នាម​អាជ្ញាធរ គឺ​បាន​ស្វះ​ស្វែង រក​សប្បុរសជន​មក​ជួយ​ ដល់​លោកយាយ​មាន​ជាប់​ ជា​ហូរហែរ​រហូត​មក​ដែរ នា​ពេល ​កន្លង​មក​ម្យ៉ាងទៀត​សោត លោកយាយ​ត្រូវ​ បាន​អាជ្ញាធរ​ផ្តល់ ​បណ្ណ​ក្រីក្រ​ប្រភេទ ​មួយ​នឹង​បាន​ ទទួល​ប្រាក់​ ឧបត្ថម្ភ​ពី​ រាជរដ្ឋាភិបាល​ជា​រៀង​រាល់ ថ្ងៃ​ទី​២៥ ប្រចាំខែ ​នីមួយ​ៗ គឺ​បើក​តាម​រយៈ​វី​ង ។

ក្នុង​នាម​អាជ្ញាធរ​លោក​ មិន​ព្រងើយ កន្តើយ​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ មូលដ្ឋាន​របស់ ​ខ្លួន​នោះ​ទេ គឺ​លោក​តែងតែ ​យកចិត្តទុកដាក់​ហើយ​រាយការណ៍​ទៅ​ថ្នាក់លើ ​ជាប់​ជា​ប្រចាំ ម្យ៉ាងវិញទៀត បើ​អស់លោក ​អ្នកមាន​ ចិត្តសប្បុរស​ចង់​ ជួយ​ដល់ ​លោកយាយ ឬ​ក៏​ធ្វើបុណ្យ​ជាមួយ​ មនុស្ស​ដែល​មាន​ជីវភាព ​ទីទាល់​ក្រ​ដូច​ជា លោកយាយ​សូម ​អញ្ជើញ​មក​កាន់​ភូមិ​ក្រាំង​ស្វាយ​ឃុំ​រលាំងគ្រើល​នោះ​អាជ្ញាធរ​យើងខ្ញុំ​នឹង​ជូន​ ទៅ​ឲ្យ​ដល់ ​ផ្ទះ​ដែល​ លោកយាយ​ស្នាក់​នៅ​តែ​ម្ដង​៕