December 3, 2021

Khmer Share

khmershare.news

បាន មុន្នីល័ក្ខ ទប់ទល់ម៉េង កែវពេជ្ជតាលែងជាប់ សម្រេចលុបចម្រៀងបទ ជំនោរដើមខែចេញពីChannel យូធូបខ្លួន

តារាចម្រៀង ជំនាន់ក្រោយ កញ្ញា បាន មុន្នីល័ក្ខ នៅពេលនេះ បានសម្រេច លុ.ប.ច.ម្រៀង Cover ចំណងជើងថា «ជំនោរដើមខែ» ចេញពី Channel យូធូប.របស់ខ្លួន តបតាមការស្នើសុំ របស់ អ្នកនាង ម៉េង កែវពេជ្ជតា។ ការសម្រេច.លុប ចេញនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពី

អ្នកនាង ម៉េង កែវពេជ្ជតា មិនទទួលយកការ សូមទោស ពីសំណាក់ កញ្ញា បាន មុន្នីល័ក្ខ ដោយស្នើដល់ តារាចម្រៀង បាន មុន្នីល័ក្ខ លុបវីដេអូបទ ចម្រៀងទាំងអស់ ដែលរូបនាងបានយក ទៅច្រៀង ដោយមិនបានដាក់ ឈ្មោះម្ចាស់ ដើម (បទរបស់អ្នកនាង ម៉េង កែវពេជ្ជតា) ចេញពីបណ្ដាញសង្គម យូធូប ទាំងអស់ ហើយបើមិនដូច្នោះទេ អ្នកនាង នឹងប្រគល់ រឿងនេះ ឲ្យប្រព័ន្ធច្បាប់ជាអ្នក ដោះស្រាយ ហើយ។

ឆ្លើយតបនឹងការព្រ.មាន ចាត់វិធានការតាមផ្លូវច្បាប់របស់ អ្នកនាង ម៉េង កែវពេជ្ជតា នៅពេលនេះ តារាស្រី បាន មុន្នីល័ក្ខ បានសម្រេច លុប ចម្រៀង «ជំនោរដើមខែ» ចេញពី Channel យូធូប របស់ខ្លួន។ កញ្ញា បាន មុន្នីល័ក្ខ បានបង្ហោះសារ ជាដំណឹង នៅលើបណ្តាញសង្គម ផ្លូវការ របស់ខ្លួនយ៉ាងដូច្នេះថា

«នាងខ្ញុំសូមគោរពជម្រាបសួរ ពុកម៉ែបងប្អូន និង អ្នកបង ម៉េង កែវពេជ្ជតា ចាស ដោយសារ បញ្ហាពាក់ពន្ធ័នឹងបទចំរៀង «ជំនោរដើមខែ» ប៉ុន្មានថ្ងៃនេះ! ឥឡូវនេះ នាងខ្ញុំ បាន មុនីលក្ខ័ បានធ្វើការ លុបបទ ចម្រៀងមួយ បទនេះ ចេញពី ឆានែល យូធូប របស់នាងខ្ញុំរួចរា ល់ហើយ ដើម្បីកុំឲ្យមាន បញ្ហាមិន សប្បាយចិត្តទាំងអស់គ្នា»។

កញ្ញា បាន មុន្នីល័ក្ខ បានបន្តថា «នាងខ្ញុំ សូមសុំទោស ម្តងទៀត ដែលមិនបាន ត្រួតពិនិត្យខាងបច្ចេកទេស ឲ្យបានត្រឹមត្រូវ។ នាងខ្ញុំសូម សន្យាថា នឹងមិនឲ្យមាន បញ្ហាបែបនេះ កើតឡើយទៀតទេ នាងខ្ញុំសង្ឃឹមថា អ្នកបង ម៉េង កែវពេជ្ជតា និងពុកម៉ែបងប្អូន ទាំងអស់គ្នា យោគយល់ និង អធ្យាស្រ័យ ដល់នាងខ្ញុំ»។

គួរជម្រាបថា កញ្ញា បាន មុន្នីល័ក្ខ គឺជាតារាចម្រៀង មួយរូប ដែលកំពុងមាន ប្រជាប្រិយភាពនា ពេលបច្ចុប្បន្ន។ តារាវ័យក្មេងសម្រស់បាន រូបនេះ ត្រូវបានគេដឹងថា ធ្លាប់ជា បេក្ខនារីចូលរួម ប្រកួត ចម្រៀង ក្នុងកម្មវិធី លំដាប់ ពិភពលោក «The Voice Cambodia» រដូវកាលទី១ ផងដែរ ប៉ុន្តែមិនទទួលបានជ័យ លាភីនោះទេ។ តែយ៉ាងណា បាន មុន្នីល័ក្ខ នៅតែរក្សារអាជីព ជាតារាចម្រៀងរហូតមកទល់នឹងបច្ចុប្បន្ន៕