September 14, 2021

Khmer Share

khmershare.news

ពិធីករដ៏ល្បីឈ្មោះ ក្នុងកម្មវិធី ពេញចិត្ត ឬអត់? បានដើរចេញពីទូរទស្សន៍My TV ដោយសារតែ….

លោកតាប៊ុយ ជាពិធីករ ក្នុងកម្មវិធី «ពេញចិត្ត ឬអត់?» ប្រចាំក្នុងស្ថានីយ៍ទូរទស្សន៍ My TV បានប្រកាសជាផ្លូវការថា លោកបានសម្រេចចិត្តដើរចេញ ពីស្ថានីយ៍ទូរទស្សន៍ My TV ហើយ ក្រោយរស់នៅក្នុងទ្រនំ នេះអស់រយៈពេល ១៣ឆ្នាំ ក្រោមហេតុផលចង់សំរាកខួរក្បាល ដើរលេង ឲ្យសប្បាយ និងឲ្យកាដូខ្លួន ព្រោះ ដាក់សំ.ពាធលើខ្លួនឯងយូរ ពេកហើយ។លោកតាប៊ុយ បានបង្ហោះសំណេរនៅលើគណនី ហ្វេសប៊ុកផ្លូវការរបស់លោកថា

«នាថ្ងៃនេះខ្ញុំបានសម្រេចចិត្ត ចាក ចេញពីMyTVហើយ បន្ទាប់ពីបានបម្រើការងារនៅទីនេះអស់រយៈពេលជិត ១៣ឆ្នាំ សម្រាប់ការចាកចេញនេះ គឺខ្ញុំនិងMyTV មិនមានបញ្ហាអ្វីនឹងគ្នាទេ គឺគ្រាន់តែ ខ្ញុំមាន អារម្មណ៍ថា ហត់នឿយ និងចង់អោយខ្លួនឯងមានសេរីភាពនឹងគេងលក់ស្រួលបាន ដូចគេ ខ្ញុំសូមនិយាយថា

នាពេលកន្លងមកខ្ញុំតែងតែ ទទួលបាននៅការគាំទ្រយ៉ាង ពេញទំ ហឹងពីខាងស្ថានីយ៍ និងការផ្តល់ឪកាស ជាច្រើនតាំងតែពីថ្ងៃដំបូង ដែលខ្ញុំឈានជើងចូលMyTV និងសូមអរគុណ ដល់MyTV ដែលយល់ព្រមតាម ការសម្រេចចិត្តរបស់ខ្ញុំ (ខ្ញុំមិនចង់គិតម្នាក់ឯងច្រើនទៀតទេ ជាពិធីករផង ផលិតករផង កក់studio ក៏ខ្លួនឯង

រៀបចំតួក៏ខ្លួនឯង មើលការកា ត់ ត ក៏ខ្លួន ពិសេសត្រូវចំណាយពេលស្រាវជ្រាវរកគំនិ តថ្មីៗទៀត ចង់និយាយថា ហត់ ខ្លាំងណាស់ ទោះបីជាមានជំនួយការជួយ សម្រួលការងារ ក៏ដោយ) នាពេលនេះ គឺចង់សម្រាក ខួរក្បាល ដើរលេង និងអោយ កាដូខ្លួនឯងម្តង ព្រោះដាក់សំ.ពាធលើខ្លួនឯងជា យូរពេកហើយ។

វាហាក់បីដូចជាក្រៀមក្រំ ដែលត្រូវដើរចេញពីកន្លែង ដែលយើង ធ្លាប់ ហៅថា ជាផ្ទះទី២ តែសប្បាយចិត្តព្រោះមិនត្រូវគិតច្រើន និងអាចគេងលក់ស្រួលមិនមានstress។ បើនិយាយពី ទំនាក់ទំនងរវាងខ្ញុំនិង MyTV គឺច្រើនរហូតខ្ញុំនៅតែចងចាំ ព្រោះMyTV បានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ១៨០ដឺក្រេ ពីសិស្សសាលា ងាក មកធ្វើការងាររបៀបមនុស្សធំ និងបង្រៀនខ្ញុំពីចំណុច សូន្យរហូតមកខ្ញុំជាមនុស្សម្នាក់ ដែលបងប្អូនស្គាល់សព្វថ្ងៃ ក៏ដូចជាឪកាសមាសដល់ខ្ញុំ គឺការបញ្ជូនខ្ញុំទៅបណ្តាប្រទេសល្បីៗ ដើម្បីទទួលយកចំណេះដឹងថ្មី (I still say MyTV does invest a lot on me but this is my decision……. )»៕

You may have missed