នៅរសៀល ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២១ នេះ តារាចម្រៀង ស្រីជើង ចាស់ អ្នកនាង ម៉េង កែវពេជ្ជតា បានធ្វើការ បង្ហោះ សារលើបណ្ដាញសង្គម ហ្វេសប៊ុក ដែលអ្នកនាង បានលើក ឡើងជាថ្មីម្ដងទៀត ទាក់ទិននឹង រឿងអ្នក យកបទ ចម្រៀង ទៅច្រៀងធ្វើអាជីវកម្ម ដោយ មិន សុំអនុញ្ញាតពីម្ចាស់ និងមិនដាក់ ឈ្មោះ ម្ចាស់ដើម។
ដ្បិតតែ អ្នកនាង និយាយចំពោះអ្នកទូទៅ មួយចំនួន ដែលយកបទចម្រៀង របស់អ្នកនាង ទៅ Cover ដោយមិន ដាក់ឈ្មោះម្ចាស់ដើម មែន ប៉ុន្តែក្នុងនោះ អ្នកនាង ក៏បានស.ង្កត់ធ្ង.ន់.ចំពោះ កញ្ញា បាន មុន្នីល័ក្ខ ដែលអ្នកនាងលើក.បានឡើង.ពីមូលហេតុ ៥ ចំណុច ព្រមទាំងទម្លាយពីទង្វើរបស់ តារាស្រីវ័យក្មេងរូបនេះ
ធ្វើដាក់អ្នកនាងជាច្រើនលើកជាច្រើនសារ ចាប់តាំងពីឆ្នាំ ២០២០ កន្លងមក រហូតធ្វើឱ្យអ្នក នាង ពោលពាក្យផាំងៗ ទៅកាន់ បាន មុន្នីល័ក្ខ ថាជា មនុស្ស ខ្វះមាយាទ ខ្វះទឹកចិត្ត រមិលគុណ អាត្មានិយម ហ៊ានស៊ីមិនហ៊ានសង គ្មានភាព ទទួលខុសត្រូវ និងមិនគោរពក្រមសីលធម៌វិជ្ជាជីវៈ។
លើសពីនេះ ក្នុងសារនេះដែរ អ្នកនាង ក៏បានធ្វើការ បញ្ជាក់ផង ដែរថា នេះជាវគ្គបញ្ចប់ទាក់ទង នឹង រឿងរ៉ាវ នេះ ដែលអ្នកនាង មិនបានរង់ចាំឆ្លើយ តបការ សុំទោសពី កញ្ញា បាន មុន្នីល័ក្ខ ទៀតឡើយ ព្រោះ អ្នកនាង មិនចង់ បានការ សុំ.ទោស គ្មាន តម្លៃរបស់ តារាស្រីវ័យ ក្មេងនេះ ទៀតទេ៕
More Stories
ខឹ.ង.សង្សារ ទារអាំងប៉ាវច្រើនពេក អត់លុយឲ្យ ខាងប្រុសប្លុកលេខចោល ខាងស្រីឡើងស្ពាន….(មានវិដេអូ)
ហួសចិត្ត វៀតណាមថាសាងសង់ប្រាសាទអង្គរវត្ត គឺដើម្បីកុំឲ្យភ្ញៀវទេសចរណ៍ ពិបាកឆ្លងប្រទេសមកខ្មែរ(មានវិដេអូ)
ហួសចិត្ត ឡានពេទ្យ២គ្រឿង បើកប្រ.ជែ.ង.គ្នាប្រញ៉ាប់ទៅយកអ្នកជំងឺឲ្យបានមុនគេ ស្រាប់តែប៉ះគ្នា(មានវិដេអូ)