បើគិតមកដល់ ពេលនេះ រយៈពេលជាង ៣ ឆ្នាំហើយ ដែលអតីតតារា សម្តែងស្រី ហង្ស ម៉ារីណា ដែលជាប្អូនបង្កើត របស់អតីតតារាសម្តែង ហង្ស ម៉ារីនី បានសម្រេច ចិត្តប ញ្ចប់ភាព.នៅលីវ រៀប.ការ នឹងស្វាមីជា រដ្ឋលេខាធិកា ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម គឺឯកឧត្តម ហេង សុខគង់ កាលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨។
កាលនោះ គេចាំបានថាមុនពេល.ចូលរោងការ អតីតតា រាសម្តែង ហង្ស ម៉ារី.ណា ក៏បានផ្អាក ពីអាជីពសិល្បៈ មួយរយៈហើយដែរ។ យ៉ាងណាមកដល់ពេលនេះ អតីត.តារាស្រីខាង លើបានប្តូរងារ ជាជំទាវ យ៉ាងស្របច្បាប់ ហើយបច្ចុប្បន្ន លោក ជំទាវ ហង្ស ម៉ារីណា និង ស្វាមី ក៏មានចំណង ដៃកូនប្រុសស្រី ៣ នាក់ រួចហើយដែរ។
យ៉ាងណាមិញ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២១ នេះ បើតាមការ ប.ង្ហោះឱ្យដឹងនៅលើគណនីហ្វេសប៊ុក របស់ អ្នកនាង ហង្ស ម៉ារីនី បានឱ្យដឹងថា កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ លោកជំទាវ ហង្ស ម៉ារីណា ត្រូវបានតែងតាំង ជាតែងតាំងជាទីប្រឹក្សាផ្ទាល់ សម្តេច ព្រះអភិសិរី.សុគន្ធាមហា សង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេច ព្រះមហាសង្ឃរាជ នៃគណៈ ធម្មយុត្តិកនិកាយ នៃព្រះ រាជាណាចក្រកម្ពុជា។
តាមសំនេររៀប រាប់របស់ អ្នកនាង ហង្ស ម៉ារីនី បាន.ឱ្យដឹងថា៖ «នាងខ្ញុំ សូមចូលរួម អបអរសាទរ បងស្រីជាទីគោរព ស្រលាញ់ លោកជំទាវ ហង្ស ម៉ារីណា ហេង សុខគង់ ដោយការស្វាធ្យាយក សាងកុសលធម៌ទាំងក្នុងពុទ្ធចក្រ និង អាណាចក្ររយៈ ពេលជិត ១០ ឆ្នាំមកនេះ ទីបំផុតបងត្រូវបាន តែងតាំងជាទីប្រឹក្សាផ្ទាល់
សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិក និកាយ នៃព្រះរាជាណាចក្រកម្ពុជា ដោយបញ្ញត្តិគោរម្យ៍ងារ កល្យាណីអមរនារីរដ្ឋវីរ៍ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍។ នាងខ្ញុំព្រះករុណា សូមថ្វាយព្រះ រាជកុសលដ៏មហាថ្លៃថ្លានេះ ថ្វាយសម្តេច
ព្រះសង្ឃរាជជាទីសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត និង សូមគោរពជូន កុសលផលបុណ្យពីអនិសង្ឃនេះ ជូនដល់ញាតិមិត្តជិតឆ្ងាយទាំងអស់ និង ប្រជាពលរដ្ឋកម្ពុជាទូទាំងនគរបានភព ប្រសប់តែ នឹងព្រះពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណ: សុខ: និង ពល: កុំបីឃ្លៀងឃ្លាតឡើយ។ សូមអនុមោទនា សាធុ សាធុ សាធុ»៕
More Stories
ខឹ.ង.សង្សារ ទារអាំងប៉ាវច្រើនពេក អត់លុយឲ្យ ខាងប្រុសប្លុកលេខចោល ខាងស្រីឡើងស្ពាន….(មានវិដេអូ)
ហួសចិត្ត វៀតណាមថាសាងសង់ប្រាសាទអង្គរវត្ត គឺដើម្បីកុំឲ្យភ្ញៀវទេសចរណ៍ ពិបាកឆ្លងប្រទេសមកខ្មែរ(មានវិដេអូ)
ហួសចិត្ត ឡានពេទ្យ២គ្រឿង បើកប្រ.ជែ.ង.គ្នាប្រញ៉ាប់ទៅយកអ្នកជំងឺឲ្យបានមុនគេ ស្រាប់តែប៉ះគ្នា(មានវិដេអូ)