September 14, 2021

Khmer Share

khmershare.news

តារាកំប្លែង ស្រីពីន ទ្រាំលែងបាន ទម្លា​យ​រឿង សឿ សុធារ៉ា ជំពាក់លុយថ្លៃតុងទីន មិនព្រមសង

កាលពីថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ អ្នកលេង បណ្តាញ សង្គម ហ្វេសប៊ុកជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយតារា ចម្រៀង សឿ សុធារ៉ា ត្រូវបាន នារីម្នាក់ នៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក បានបង្ហោះរូបភាព អ្នកនាង និង សារចោទថាអ្នកនាង សឿ សុធារ៉ា គេចវេស មិន តបឆាត តេមិនលើក ក្រោយ កូនតុងទីន សុំកើបយក លុយតុងទីនវិញ។

ខណៈនោះ បន្ទាប់ពីត្រូវបាននារី ម្នាក់នោះ ប្រកាសពីរូបនាង ជាសាធារណៈ បែបនេះ គេសង្កេត ឃើញ តារាស្រីរូបនេះហាក់ស្ងប់ស្ងាត់មិនបានចេញមុខ បកស្រាយទាក់ទិនរឿងរ៉ាវទាំងនេះ នៅឡើយ ថាតើវាជាការពិត ឬយ៉ាងណានោះទេ។

ដោយឡែក ស្រាប់តែនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២១ នេះ កាន់តែធ្វើឱ្យ មហា ជន ចា ប់ អារម្មណ៍ខ្លាំងទៀត បន្ទាប់ពីឃើញតារាកំប្លែង ស្រីពីន បានចេញមុខ ម្នាក់ ទៀត ប្រកាស ទារលុយទាក់ទង នឹងរឿងតុងទីន ពីតារា សម្ដែង សឿ សុធារ៉ា ដែលតារាកំប្លែងរូបនេះបានធ្វើការ បញ្ជាក់ថា រូបនាងនឹង បន្តបង្ហោះបែប នេះរាល់ថ្ងៃ បើតារាសម្ដែងរូបនេះ នៅតែមិន សង លុយនាង។ នេះបើតាមការរៀបរាប់លើ បណ្ដាញសង្គម ហ្វេសប៊ុករបស់ តារាកំប្លែង ស្រីរូបនេះ ដែលបានសរសេរថា៖

«ខ្ញុំមិន ព្រមទេ បើលុយខ្ញុំមិន ទាន់បាន ខ្ញុំនឹងផុស បែបនេះ រាល់ថ្ងែ មុខ មាត់ និង តម្លៃរបស់ បងស្រី មេតុងទីន សឿ សុធារ៉ា គ្មាន មុខក្នុងសង្គមទេ បងកុំធ្ វើអ៊ីចឹង អីបង បងនិយាយថា លុយ ប៉ុណ្ណឹង តែហេតុអី មិនឱ្យខ្ញុំមក បង? អូហ៍ បន្ថែមទៀតបង បងថាឱ្យខ្ញុំបង់ បងតទៀតម៉េច បើបងសូម្បីតែ លុយប៉ុណ្ណឹង បងមិន ឱ្យខ្ញុំផង ចុះទម្រាំដ ល់ដាច់ លុយកា ន់តែច្រើន តើបងឯងបានលុយពី ណាឱ្យខ្ញុំ?»។

ឃើញបែបនេះ កាន់តែធ្វើឱ្យមហាជន មាន ការភ្ញាក់ផ្អើលថែមទៀត ដែលបាននាំគ្នាចូលខមមិន បង្ហាញពីអារម្មណ៍ សឹងតែមិនចង់ជឿថា តារា សម្ដែងស្រី សឿ សុធារ៉ា បែរជាជាប់ ពាក់ព័ន្ធនឹងរឿងរ៉ាវ លុយកាក់ តុង ទីន មិនឱ្យ លុយគេ រហូតត្រូវបានគេប្រកាសទារក្ដែងៗបែបនេះសោះ៕

You may have missed