September 15, 2021

Khmer Share

khmershare.news

ម៉េង កែវពេជ្ជតា ខឹងបាន មុន្នីល័ក្ខ យកបទចម្រៀងខ្លួនច្រៀង ពេលបានលុយដាក់ កាបូបខ្លួនឯង

បន្ទាប់ពីមានការផ្ដោះផ្ដងគ្នា តាមរយៈបណ្ដាញសង្គម ពីសំណាក់តារាចម្រៀង អ្នកនាង ម៉េង កែវពេជ្ជតា ជាមួយនឹង អ្នកគាំទ្រ របស់តារាចម្រៀង បាន មុន្នីល័ក្ខ ក្រោយពីតារា ចម្រៀង បាន មុន្នីល័ក្ខ បានយកស្នាដៃរបស់ អ្នកនាង ម៉េង កែវពេជ្ជតា គឺបទ «ជំនោរដើមខែ» ដោយមិនបាន ដាក់ឈ្មោះម្ចាស់ដើមរួចមក រហូតមកដល់ពេលនេះ តារាចម្រៀង បាន មុន្នីល័ក្ខ ក៏បានចេញមុខសូមការអ.ភ័.យ.ទោ.ស ពីសំ.ណាក់.តារាចម្រៀង ម៉េង កែវពេជ្ជតា នូវកំហុស ឆ្គងអចេតនារបស់ខ្លួន។

ទោះជាយ៉ាងណា អ្នកនាង ម៉េង កែវពេជ្ជតា មិនទាន់ ទទួលយកការ សូម.ទោ.ស នេះទេ ដោយស្នើដល់តារា ចម្រៀង បាន មុន្នីល័ក្ខ លុបវីដេអូបទ ចម្រៀង ទាំងអស់ ដែលរូបនាងបានយកទៅច្រៀង ដោយមិនបាន ដាក់ ឈ្មោះម្ចាស់ ដើម (បទ របស់ អ្នកនាង ម៉េង កែវពេជ្ជតា) ចេញពីបណ្ដាញ សង្គម យូធូប ទាំងអស់ ហើយបើមិន ដូច្នោះទេ អ្នកនាងនឹងប្រ.គល់ រឿងនេះ ឲ្យប្រព័ន្ធច្បាប់ ជាអ្នក ដោះស្រាយហើយ។

តារាចម្រៀង ម៉េង កែវពេជ្ជតា បានបញ្ជាក់ច្បាស់តាមរយៈខ្លឹមសារ ក្នុងបណ្ដាញសង្គម ផ្លូវការរបស់ ខ្លួនថា «ជម្រាបសួរបងប្អូនទស្សនិកជន និងហ្វ៊ែនជាទីស្រលាញ់ ប្អូនស្រី មុន្នីល័ក្ខបាន ផ្ញើសារមកខ្ញុំ។ នាងបានរៀបរាប់ដូចអ្វីដែល ខ្ញុំបង្ហាញ។ ហើយនាងក៏បានសូមទោសខ្ញុំ។

ពេលនេះខ្ញុំ មិនទាន់ទទួលពាក្យ សូមទោស ពីនាងទេ ព្រោះកំ.ហុសលើកមុន ដែលនាង សន្យាថា កែ សម្រួលនាង នៅមិនទាន់បានធ្វើផង ដូច្នេះខ្ញុំអាច ទទួលពាក្យ សូមទោសពីនាង បានលុះត្រាតែ នាង លុប Video បទចម្រៀងទាំងអស់ ដែលជា បទ ចម្រៀងខ្ញុំនាង យកច្រៀង មិនដាក់ឈ្មោះ ចេញពី យូធូប សិន បើមិន ដូច្នោះទេ មានតែផ្លូវច្បាប់.មួយមុខគត់។ (ពាក្យសន្យារបស់នាងលើកមុន ខ្ញុំមានទាំងអស់)»។

ម៉េង កែវពេជ្ជតា បានបន្តទៀតថា «ចំពោះមុន្នីល័ក្ខ បងបាន ទុកពេល ឲ្យអូនច្រើន ដងហើយ រាប់ទាំង មួយឆ្នាំ មុនផង ដែលអូន សន្យាថា សរសេរ ឈ្មោះ.បង បញ្ចូល.ក្នុងវីដេអូ ចម្រៀង ជាបទ.របស់បង ដែលអូន.ច្រៀ.ង មិន.ដាក់ ឈ្មោះបង ជាម្ចាស់សំនៀងដើម តែអូន មិនធ្វើ និងក្រោ.យ ពីសូម ទោស សន្យាថា ឈប់ មិន.បាន ប៉ុន្មានថ្ងៃ អូន.បាន ថតប.ង្ហោះហូរហែមកទៀត ដោយគ្មាន.ឈ្មោះ.បង.ដដែល។ ពេលនេះ អូនប.ង្កកំ.ហុ.សដូចមុន ម្តងទៀត គឺ.បទ ជំនោរដើមខែ។

នៅពេលបងធ្វើការ តស៊ូមតិ សុំការចូលរួម អភិរក្សស្នាដៃ និងម្ចាស់.ស្នាដៃដើម បងក៏ត្រូវ ទទួលរងការ ជេរប្រ.មាថ គំ.រា.មកំ.ហែង រំខានអារម្មណ៍.ជា.ច្រើន ពីហ្វ៊ែនរបស់.អូនតែ.ម្នាក់ឯង ចំណែកអូន.ដែល.យកបទបង.ជា.ច្រើន ទៅច្រៀងកើបលុយដាក់កា បូបខ្លួនឯង បែរជាសំងំ ឈរឱបដៃ មើលគេ ជេរ.ប្រ.មា.ថ បង ធ្វើព្រ.ងើយ»។

អ្នកនាងបន្ថែមថា បើទោះគេនោះជាហ្វ៊ែន ឬមិន.មែ.ន តែក្នុងនាម អូន.ធ្លាប់ បានលុយ ដោយ.សារបទ ចម្រៀងបង អូនគួរតែបញ្ឈប់ពួកគេ ក៏ដើម្បីភាព ស្អាតស្អំ.រប.ស់អូន.ផងដែរ តែអូនជា.មនុស្សគ្មាន ការទទួល.ខុសត្រូវ។ អូន.មិន.មែន.ច្រៀង បទរបស់បងព្រោះ.ស្រឡា.ញ់.បងទេ គឺអូនចង់.បំ.ផ្លា.ញបង និងចង់.បំ.បា.ត់ឈ្មោះបងពី.ច.ម្រៀង.របស់បង.ទៅវិញ.ទើប.អូនធ្វើដូច្នេះ។ ឥឡូវបង.ហ.ត់.នឿ.យ ណាស់ ហ.ត់.នឹង.ការប.ង្ករឿង របស់អូន.ណាស់ ដូច្នេះមាន តែម្យ៉ាងគត់ គឺបងសូមប្រ.គល់ បញ្ហានេះឲ្យអូន ស្រាយវា ដោយ.ខ្លួន.ឯង ព្រោះ.អូន.ជាអ្នកចង។

តារាចម្រៀងសំនៀង រៃកណ្ដឹង រូបនេះ បាន.បន្តថា «បងមិនទាន់គិត អវិជ្ជមានលើអូនទេ ថា រឿងអួរ.អាប់.ទាំង ប៉ុន្មាន គឺជាគំនិតអាក្រក់របស់អូន ដែលរៀបចំឡើង តាមនិ.ស្ស័.យ ចូលចិត្តមើល.ឃើញ គ្រ.ប់.គ្នាត្រូវ.ក្តៅ ក្រ.ហាយ និងស.ប្បាយ ពេលឃើញគេជាន់ឈ្លី កិត្តិយស បង ព្រោះពីរដង.ហើយឲ្យតែបង មានប្រតិ.កម្មជា មួយអូន គឺតែងតែមានអាខោន.ខ្មោ.ចចូលមក ជេរបងយ៉ាង.សា.ហា.វ ប៉ុន្តែអូន មិនដែលរវល់ សូម្បីតែសួរសុខ.ទុក្ខបង.តាមឆាត មួយម៉ាត់.ក៏គ្មាន។ អូនពិតជា.មនុស្សចេះ.ផឹ.កទឹក.មិននឹក.ប្រភព.ដើមមែន ! សូមអរគុណប្អូនស្រីល្អ !»។

យ៉ាងណាក្ដី បន្ទាប់ពីមាន ប្រតិកម្មពីសំណាក់តារាចម្រៀង ម៉េង កែវពេជ្ជតា និងមិនព្រម ទទួលយកការសូមទោស នេះ មក មហាជនកំពុង រង់ ចាំមើលថា តើតារាចម្រៀង បាន មុន្នីល័ក្ខ នឹងមានសកម្មភាព អ្វីបន្តទៀត ព្រោះប.ញ្ហានេះត្រូវ បាន អ្នកនាង ម៉េង កែវពេជ្ជតា អះអាងថា កើតឡើងច្រើនដង មកហើយ ប៉ុន្តែ បាន មុន្នីល័ក្ខ នៅតែមិនបានគោរព តាមគោល ការណ៍ ដែលអ្នក នាង ម៉េង កែវពេជ្ជតា បានប្រាប់ និងស្នើសុំ៕

You may have missed